Web Analytics Made Easy - Statcounter

See also ebooksgratis.com: no banners, no cookies, totally FREE.

CLASSICISTRANIERI HOME PAGE - YOUTUBE CHANNEL
Privacy Policy Cookie Policy Terms and Conditions
ព្រះរាជាណាចក្រកម្ពុជា - Wikipedia

ព្រះរាជាណាចក្រកម្ពុជា

From Wikipedia

ព្រះរាជាណាចក្រកម្ពុជា
ទង់ជាតិកម្ពុជា ព្រះឆាយាល័ក្ខ កម្ពុជា
រាជធានី ភ្នំពេញ
ប្រមុខរដ្ឋ​ ព្រះមហាក្សត្រនរោត្តមសីហមុនី
ភាសា​ផ្លូវ​ការ​ ភាសាខ្មែរ
ភ្លេង​ជាតិ​ នគររាជ
បាវចនា​ Image:Kh-Motto.png
ផ្ទៃដី​

181,035 គម²

ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
14,071,000
 78 នាក់/គម²
រូបបិយប័ណ្ណ រៀល (KHR)
ល្វែង​ម៉ោង​ UTC +7
កូដទូរស័ព្ទប្រទេស +855
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.kh

ព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា ជាប្រទេសមួយ ស្ថិតនៅ អាស៊ីអាគ្នេយ៍ មានប្រជាជន ប្រមាណ ជាង ១៣លាននាក់ បន្តពី អាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែ ពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី ១១​ និង ១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន​ ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។ ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែតការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម)​ ជាប់ប្រទេសលាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងត្បូងនៃផ្ទៃ ប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្ត ស្ទឹងត្រែង ខេត្ត ក្រចេះ ខេត្ត កំពង់ចាម ខេត្ត កណ្តាល និង ខេត្ត ព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។

Contents

[កែប្រែ] ប្រវត្តិសាស្ត្រ

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។ បុរាណវត្ថុវិឡាគិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។

[កែប្រែ] ប្រទេសឥណ្ឌា

សតវត្សរ៏ទី១​គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។

[កែប្រែ] អាណាចក្រភ្នំ និង ចេនឡា

អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។ នៅពេលដែលបានឃើញប្រវត្តិសាស្រ្តរបស់ខ្ែមរខ្ញុំមានអារម្មណ៍ចង់រៀន

[កែប្រែ] អង្គរវត្ត

ព្រះបាទជ័យវរ្ម័នទី៧
ព្រះបាទជ័យវរ្ម័នទី៧

ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។

នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង ថៃ។

[កែប្រែ] អាណាព្យាបាល បារាំង

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣​ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។

[កែប្រែ] ព្រះបាទនរោត្តមសីហនុ

ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។

[កែប្រែ] ខ្មែរក្រហម

ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិច បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។

[កែប្រែ] វៀតណាម

ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិ​ត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។

[កែប្រែ] ព្រះរាជាណាចក្រកម្ពុជា

ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។

[កែប្រែ] នយោបាយ

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលសេរីពហុបក្ស និងមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ដោយមានការផ្តល់យោបល់ និងឯកភាពពីរដ្ឋសភា។ នាយករដ្ឋ មន្ត្រីនិងមន្ត្រីក្រសួងក្រោមឱវាទកាន់អំនាចនិតិប្រតិបត្តិ។ អំនាចនិតិបញ្ញត្តិជាការទទួលខុសត្រូវរបស់ រដ្ឋសភា និងព្រឹទ្ឋសភា។

ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱយឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។

[កែប្រែ] រចនាសម័្ពន្ច

រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
  • រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
  • រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ​ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
  • តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)

[កែប្រែ] បំណែងចែករដ្ឋបាល

ប្រទេសកម្ពុជាត្រូវបានចែកជា ២០ ខេត្ត និង ៤ ក្រុង និងបែងចែកជាបន្តបន្ទាប់ទៀតជាស្រុក ឃុំ ភូមិ និង កោះ

[កែប្រែ] ក្រុង

[កែប្រែ] ខេត្ត

[កែប្រែ] កោះ

បញ្ជាក់៖ 18 កោះត្រល់ ត្រូវកាន់កាប់ដោយយួន នៅឆ្នាំ ២០០៤

ភ្នំពេញជាមណ្ឌលដែលមានប្រជាជនច្រើនជាងគេប្រហែល ១លាននាក់ ក្នុងចំនោមប្រជាជនកម្ពុជាទាំង អស់១៣លាននាក់។ មណ្ឌលគិរី ជាខេត្តធំជាងគេតែមានប្រជាជនតិចជាងគេ ស្ថិតនៅតំបន់ខ្ពង់រាប ភាគឥសានជាប់ព្រំដែនវៀតណាម។

[កែប្រែ] ទំនាក់ទំនងអន្តរជាតិ

ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។​ ហើយក៏ជាសមាជិកផងដែរ នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និង​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។

បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមាន​ប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំនាយ ៦លានដូល្លា អាមេរិច ដើម្បីជាសំនងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។

[កែប្រែ] ជំលោះអន្តរជាតិ

បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់។

[កែប្រែ] ភូមិសាស្ត្រ

ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និង​ខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករ លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និង​ទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និង​មហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួតខ្លាំងនៅខែមករា​ និង​កុម្ភៈ។ ហេតុអ្វី្?

[កែប្រែ] សេដ្ឋកិច្ច

ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។​ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។

[កែប្រែ] ប្រជាជន

៨៥%របស់ប្រជាពលរដ្ឋជាអ្នកស្រែ។ បើគិតដល់់ឆ្នាំ២០០៧ត្រូវមានប្រហែល១៣

លាននាក់​(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០​)​ តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

  • ៩៥%គឺជាជាតិពន្ឋុខ្មែរ។
  • ​៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម ... ។

[កែប្រែ] ឯកសារយោង

[កែប្រែ] មើលបន្ថែម

[កែប្រែ] សំអាង

  • ​​​ប្រវត្តិសាស្ត្រខ្មែរ។​លោកដេវិឌចាណ្ឌល័រ។ចេញផស្សាយលើកទី១។cks។២០០៥។
  • Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.


aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -